អំពីអាយ.អ.ស៊ី.អាយ.

ដើម្បីពង្រឹងអនុសញ្ញានៃការអភិរក្សបេតិកភ័ណ្ឌវប្បធម៌អរូបី (អាយ.ស៊ី.អេក.) និងដើម្បីសម្រេចបាននូវគោលនយោបាយថ្នាក់ជាតិកាន់តែរឹងមាំ សម្រាប់អភិរក្សបេតិកភ័ណ្ឌវប្បធម៌អរូបីនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក គេបានអនុម័តនៅក្នុងមហាសន្និបាតនៃអង្គការយូណេស្កូនាខែតុលាឆ្នាំ2009 បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិសម្រាប់បេតិកភ័ណ្ឌវប្បធម៌អរូបីនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ដោយសាររដ្ឋាភិបាលជប៉ុនបានចុះកិច្ចព្រមព្រៀងជាមួយអង្គការយូណេស្កូក្នុងខែសីហាឆ្នាំ2010 វិទ្យាស្ថានជាតិបេតិកភ័ណ្ឌវប្បធម៌បានបង្កើតឡើងនូវមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិសម្រាប់បេតិកភ័ណ្ឌវប្បធម៌អរូបីនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (អាយ.អ.ស៊ី.អាយ.) នាខែតុលា ឆ្នាំ2011។

ទាក់ទងនឹងចក្ខុវិស័យនៃអាយ.អ.ស៊ី.អាយ. ដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី1 និងត្រូវបានកែតម្រូវនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី2 សូមមើលទំព័រចក្ខុវិស័យនិងបេសកកម្ម។