បានបើកសិក្ខាសាលាស្ដីអំពីកិច្ចការងារជំនួយរៀបចំច្បាប់ទន្លេមេគង្គនៅខេត្តតូយ៉ាម៉ា

ចាប់ពីថ្ងៃទី17រហូតដល់ថ្ងៃទី19ខែធ្នូឆ្នាំ2015 នៅសាលមហោស្រពប្រជាខេត្តតូយ៉ាម៉ា យើងខ្ញុំបានរៀបចំសិក្ខាសាលាជាលើកទីពីរលើប្រធានបទស្ដីអំពី “ការស្រាវជ្រាវប្រព័ន្ធច្បាប់ស្ដីអំពីបិតិកភណ្ឌ័វប្បធម៌អរូបីយនៅក្នុងតំបន់មេគង្គ” ដោយមានអ្នកជំនាញការចូលរួមចំនួន23នាក់មកពីប្រទេសចំនួន8។

គម្រោងនេះគឺជាគម្រោងស្រាវជ្រាវចាប់ផ្ដើមពីឆ្នាំសារពើព័ន្ធ2014រហូតដល់ឆ្នាំសារពើព័ន្ធ2016 ដែលរៀបចំអនុវត្តន៍ដោយIRCI។ ទោះនៅក្នុងពេលបច្ចុប្បន្នក្ដី ទំរង់នៃច្បាប់ស្ដីអំពីការថែរក្សាបតិកភ័ណ្ឌវប្បធម៌អរូបីយមិនទាន់បានរៀបចំ និងចំពោះបណ្ដាប្រទេសនៃតំបន់ទន្លេមេគង្គដែលមានទំរង់នៃសង្គម សេដ្ឋកិច្ចនិងនយោបាយខុសៗគ្នានោះ ធ្វើការស៊ើបអង្កេតដោយសាកសួរផ្ទាល់ចំពោះមន្ត្រីរដ្ឋបាលនិងស្ថាប័នពាក់ព័ន្ធនៅតាមមូលដ្ឋាននិងធ្វើការវិភាគ ព្រមទាំងធ្វើការពិចារណាអំពីដំណោះសា្រយរួមជាមួយនិងអ្នកជំនាញការនៅតាមមូលដ្ឋាន ដែលនេះគឺជាគម្រោងផ្ដល់នូវអត្ថប្រយោជន៍ចំពោះមូលដ្ឋានដែលចូលរួម។

ចាប់ពីខែមិថុនាឆ្នាំមុនមក ដោយមានការពិនិត្យយ៉ាងល្អិតល្អន់ដោយក្រុមអ្នកជំនាញការនៃសកលវិទ្យល័យគ្យូស៊ូនិងIRCI យើងខ្ញុំបានបង្កើតតារាងសំណួរ ហើយបានផ្ញើរជូនទៅសម៉ាសភាពទាក់ទងនៃបណ្ដាប្រទេសនានា។ បន្ទាប់ពីធ្វើការវិភាគទៅលើលទ្ធផលទាំងនោះ ដើម្បីបន្ថែមអោយបានកាន់តែស៊ីជំរៅទៀតនោះ នៅខែវិច្ឆិកាឆ្នាំដដែល យើងខ្ញុំបានបញ្ជូនអ្នកជំនាញការទៅប្រទេសមីយ៉ានម៉ា ឡាវ និង ថៃដើម្បីធ្វើការប្រមូលពត៌មាន។ នៅក្នុងកម្មវិធីសិក្ខាសាលា ជំនាញការដែលបានធ្វើការស៊ើបអង្កេត បានជួបរួមគ្នាជាមួយនិងមន្រ្តីរាជការនិងអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យនៃប្រទេសដែលជាកម្មវត្ថុនៃការស៊ើបអង្កេត និងបានធ្វើការពិភាគ្សាព្រមទាំងប្រកាសជាផ្លូវការនូវលទ្ធផលនោះ។ នៅទីបញ្ចប់ ការបង្កើតទំរង់ប្រព័ន្ធច្បាប់នៅកំរិតថ្នាក់ជាតិ និងការបង្កើតទំរង់ប្រព័ន្ធច្បាប់នៅកំរិតថ្នាក់មូលដ្ឋានជាដើមនោះ តើគួរបង្កើតឡើងយ៉ាងដូចម្តេចនោះ នៅក្នុងខណៈដែលសម៉ាសភាពនៃប្រទេសនិមួយៗធ្វើការពិចារណា យើងមានទិសដៅបង្កើតជាឧបករណ៍ពិចារណាដើម្បីយកជាគំនិត។ នៅក្នុងសិក្ខាសាលានៅគ្រានេះ យើងបានធ្វើការពិភាគ្សាមូលដ្ឋានគ្រឹះនៃចំណុចនេះបានរួចរាល់ហើយ។

ម៉្យាងវិញទៀត ក្រោមកិច្ចសហប្រតិបត្តិការពីសំណាក់ខេត្តតូយ៉ាម៉ាដែលមានឧទាហរណ៍ដ៏ល្អជាក់ស្ដែងលើការជំរុញសកម្មភាពសិប្បកម្មសិល្បៈជាលក្ខណៈប្រពៃណី យើងបានទទួលបទបង្ហាញស្ដីអំពីប្រព័ន្ធថែរក្សានៅក្នុងក្រុងតាកាអូកានិងខេត្តតូយ៉ាម៉ា។ លើសពីនេះទៅទៀត យើងខ្ញុំបានចុះទៅធ្វើទស្សនៈកិច្ចរោងសិប្បកម្មសិល្បៈក្នុងក្រុងតាកាអូកាព្រមទាំងបានធ្វើបទសម្ភាសជាមួយអ្នកបន្តមរតកនៃវិស័យនេះ។ នៅក្នុងសិក្ខាសាលានេះ អ្នកជំនាញការពីរនាក់នៃសមាគមន៍ជាតិផលិតផលដោយដៃប្រទេសសិរីលង្ការ ដែលបានចូលរួមនៅក្នុងគម្រោង “ការស្រាវជ្រាវដើម្បីភាពរស់ឡើងវិញនៃសិប្បកម្មសិល្បៈបន្ទាប់ពីសង្រ្គាមនៅប្រទេសសិរីលង្ការ”  រៀបចំឡើងដោយIRCI សិប្បករសិល្បៈស្រ្តីពីរនាក់ដែលមកពីJaffnaដែលជាតំបន់រងនូវការខូចខាតដោយសារសង្រ្គាមនោះ ធ្វើការពិភាគ្សាអំពីទិសដៅនៃការអនុវត្តន៍ទីផ្សារដើម្បីភាពរស់ឡើងវិញនៃសិប្បកម្មសិល្បៈ។

ទំនាក់ទំនងៈ លោកស្រី. អូនឹគី មីសាកូ

Yoko Sakai from Toyama Prefectural Board of Education, and Ichiro Miyazaki from commerce, Industry and Labor Department

គណៈកម្មការអប់រំខេត្តតូយ៉ាម៉ា លោកស្រី. សាកៃ យ៉ូកូ និង សភាពាណិជ្ជកម្មផ្នែកការងារ លោក. មីយ៉ាសាគី អ៊ីឈីរ៉ូ

Katsuji Nousaku talks about the revitalization of traditional craft production

អ្នកបរិយ៉ាយអំពីការជំរុញសកម្មភាពសិប្បកម្មសិល្បៈប្រពៃណី លោក. ណូហ្សាគី ខាស៊ឹជី

Yoshinori and Takeshi Musashigawa lecture the techniques of lacquer ware in Takaoka

អ្នកបង្រៀបអំពីវិធីសាស្រ្តលាបម្រ័ក្សតាមបែបតាកាអូកា

ក្រុមអ្នកជំនាញការដែលបានសាកសួរទៅអ្នកបន្តមរតកនៅពេលចុះទៅទស្សនៈកិច្ចតាមរោងសិប្បកម្ម

ក្រុមអ្នកជំនាញការដែលបានសាកសួរទៅអ្នកបន្តមរតកនៅពេលចុះទៅទស្សនៈកិច្ចតាមរោងសិប្បកម្ម